ក្រុមបណ្ដាញសហជីពធំៗនៅលើពិភពលោក នាំគ្នាធ្វើយុទ្ធនាការព្រមៗគ្នា នៅតាមបណ្ដាប្រទេសមួយចំនួនកាលពីថ្ងៃទី៧ ខែកុម្ភៈ ម្សិលមិញ ក្នុងនោះមានទាំងនៅតំបន់អាស៊ី អឺរ៉ុប អាមេរិក និងអូស្រ្តាលី។ ពួកគេជួបប្រជុំគ្នា នៅតាមទីតាំងសំខាន់ៗមួយចំនួន ដែលជាប់ទាក់ទងដល់ប្រទេសកម្ពុជា និងក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ពិសេសនៅតាមស្ថានទូតខ្មែរ និងតំណាងរដ្ឋាភិបាលកម្ពុជានៅប្រទេសទាំងនោះ។ ពួកគេបានស្រែកទាមទារ និងលើកបដា ដែលមានន័យទាមទារឱ្យដោះលែងតំណាងសហជីពកម្មករនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ ដោយឥតលក្ខខណ្ឌ។
ប្រភព RFA៖ https://bit.ly/3JeAe4X
Join Telegram : https://t.me/COMFREL