ការកាត់ទោសលោក សម រង្ស៊ី រួមនឹងមន្ដ្រីជាន់ខ្ពស់នៃអតីតបក្សប្រឆាំងសរុបជាង២០នាក់ ដោយតុលាការកម្ពុជា កាលពីថ្ងៃទី១៧មីនាម្សិលមិញ គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរលើលទ្ធិប្រជាធិបតេយ្យ។ នេះគឺជាប្រតិកម្មរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch។ អង្គការ Human Rights Watch បានអំពាវនាវឲ្យសហគមន៍អន្ដរជាតិ អង្គការសហប្រជាជាតិ និងម្ចាស់ជំនួយដទៃទៀត ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសបន្ទាន់មួយ ព្រោះសម្រាប់អង្គការអន្ដរជាតិនេះ ការកាត់ទោសរបស់តុលាការកម្ពុជាដូច្នេះ ធ្វើឡើងដោយគ្មានមូលដ្ឋាន និងមានចរិតនយោបាយ។
ប្រភព RFI៖ https://bit.ly/3MWA1GB
Join Telegram : https://t.me/COMFREL