លោក​នាយក​រដ្ឋ​មន្រ្តី​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី បន្ត​តាម​ដាន​ វាយ​តម្លៃ​​ការ​អនុវត្ត​អនុសញ្ញា ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការរើស​អើង​លើ​ស្ត្រីភេទ​

2014-02-27 11:00:00 5140 Views

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ បានជំរុញឲ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដឹកនាំដោយក្រសួងកិច្ចការនារី បន្តតាមដានវាយតម្លៃការអនុវត្តអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (CEDAW) ដើម្បីស្វែងយល់ពីបញ្ហាប្រឈមរបស់ស្ត្រី និងចាត់វិធានការដោះស្រាយ។
 
ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០១៣ និងទិសដៅការងារឆ្នាំ២០១៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសន្តិភាព។ លោកបានមានប្រសាសន៍ថា ថ្ងៃនេះក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី បានបើកកិច្ចប្រជុំប្រចាំឆ្នាំជាបន្តទៀត  ហើយក៏ជាការប្រជុំជាទៀងទាត់ របស់អង្គការចាត់តាំងមួយនេះក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ បំផុតរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាព្រះប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី។ លោកហ៊ុន សែន ជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សានេះ និង​បានដឹកនាំកិច្ចប្រជុំ​នេះ​ជា​ទៀង​ទាត់ ដើម្បីធ្វើការត្រួតពិនិត្យទៅលើវឌ្ឍនភាពនានា  ដែលបានដាក់ចេញរយៈកាលកន្លងមកជាបន្តបន្ទាប់ ទាំង១៦ចំនុច ។
 

លទ្ធផលការងារ ដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងស្ថាប័នពាក់ព័ន្ធ សម្រេចបានក្នុងឆ្នាំ២០១៣ កន្លងទៅនេះ លោកបានណែនាំឱ្យក្រុមប្រឹក្សានេះ បន្តតាមដានវាយតម្លៃការអនុវត្តអនុសញ្ញា CEDAW សេចក្តី សង្កេតសន្និដ្ឋាន ច្បាប់ជាតិពាក់ព័ន្ធ នៅតាមបណ្តាខេត្ត ដើម្បីសិក្សាស្វែងយល់ ពីបញ្ហាប្រឈម និងវិធានការដើម្បីដោះស្រាយ។ លោកបន្តជំរុញឱ្យអនុវត្តគោលនយោបាយជាតិ សមភាពយែនឌ័រ និងរបាយការណ៍ជាតិលើកទី៤ និងលើកទី៥ ស្តី​ពី​ការ​អនុវត្ត អនុសញ្ញា CEDAW តាមរយៈសិក្ខាសាលា និងប្រព័ន្ធផ្សព្វផ្សាយនានាដូចជាវិទ្យុ ទូរទស្សន៍ គេហទំព័រ  ព្រឹត្តិ ប័ត្រ ប័ណ្ណផ្នត់ រឿងអប់រំខ្លីៗ និងខ្សែវីដេអូ ជាដើម។   ជំរុញឱ្យមានការបើកវគ្គបណ្តុះបណ្តាល ស្តីពីអនុសញ្ញា CEDAW  ពីធីសារតាមជម្រើស និងភាពជាអ្នកដឹកនាំ ជូនថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  និងបន្តរៀបចំវេទិកាសិក្សាស្វែងយល់ ពីបញ្ហាប្រឈម ក្នុងការបំពេញតួនាទី ភារកិច្ច និងវិធានការដោះស្រាយ សម្រាប់​ថ្នាក់​ដឹ​ក​នាំ​ស្ត្រី​ដែល​ទើបទទួលបានការតែងតាំង។ ទន្ទឹមនេះលោកបានណែនាំឱ្យបន្តសហការជាមួយក្រសួងកិច្ចការនារី ផ្សព្វផ្សាយលទ្ធផល នៃការប៉ាន់ប្រមាណ អំពីស្ថានភាពសេដ្ឋកិច្ច របស់ស្ត្រីនៅជនបទ។
ដកស្រង់ពីគេហទំព័រអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី ចេញផ្សាយថ្ងៃ២៥ កុម្ភះ ឆ្នាំ២០១៤។

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា