គណបក្សសង្គ្រោះជាតិបន្តស្នើទីលានប្រជាធិបតេយ្យធ្វើការជួបជុំឃោសនាបោះឆ្នោត

2014-04-23 16:13:00 4866 Views

ជាថ្មីម្តងទៀតនៅព្រឹកថ្ងៃពុធនេះ គណបក្សសង្គ្រោះជាតិ​ បានដាក់លិខិតមួយ​ទៅសាលា​រាធានី​ភ្នំពេញ​ដើម្បី​ស្នើ​យក​​ទីលាន​​​ប្រជាធិបតេយ្យ សម្រាប់ធ្វើការជួបជុំការឃោសនា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី/ខេត្ត ក្រុង/ស្រុក/ខ័ណ្ឌ សម្រាប់​​​​​អាណត្តិ​ទី២នេះ បន្ទាប់ពីការស្នើ​សុំ​លើក​ទី​មួយ​ កាលពីថ្ងៃទី១៨ ខេមិនាមុននេះបន្តិច ត្រូវបានសាលារាជធានីភ្នំពេញ​បដិសេធមិនផ្តល់ឲ្យ។ 

ជាលិខិតលើកទី២ ដែលស្នើសុំទីលានប្រជាធិបតេយ្យដើម្បីធ្វើការជួបជុំការឃោសនា ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា នៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោក ម៉ន ផល្លា ជាគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញ បានបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​០២ ខែឧសភា ដែលជាថ្ងៃចាប់ ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សសង្គ្រោះ ដឹងចាប់ផ្តើមការជួបជុំគ្នាជាមួយបេក្ខជន​តំណាងរាស្រ្ត និងសមាជិក​ក្រុមប្រឹក្សា​ក្នុងដំណែង​មកពី​​គបក្សសមរង្ស៊ី និងគណបក្ស​សិទ្ធិ​មនុស្ស មុននឹង​ធ្វើការ​ហែរ​ក្បួន​ទៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។

ទាក់ទងនឹងបញ្ហានេះ នៅក្នុងពីធីតែងតាំង និងផ្ទេរភារកិច្ច ចៅសង្កាត់និរោធ និងថ្នាក់ដឹកនាំសង្កាត់មួយចំនួនទៀត កាលពីថ្ងៃទី១៩ ខែមេសា គឺក្រោយមួយថ្ងៃនៃការដាក់លិខស្នើសុំជាលើកទីមួយរបស់គណបក្សសង្គ្រោះជាតិ លោក ប៉ា សុជាតិវង្ស អភិ​បាល​រាជធានីភ្នំពេញ បានមានប្រសាសន៍ថាសាលារាជធានីភ្នំពេញ​នឹ​ងមិន​ផ្តល់​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ដើម្បីធ្វើការជួយបជុំណាមួយនោះទេ ដរាបណា​តុលាការ​មិនទាន់​បញ្ចប់ការ​ស៊ើបអង្កេត​ការករណី​ការផ្ទុះអំពើហិង្សា​ក្នុងព្រឹត្តិការណ៍​បាតុកម្ម​នាពេលកន្លងមក ដែលបណ្តាលឲ្យមនុស្សមួយចំនួនបានស្លាប់។

បន្ថែមពីនេះទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានចេញជាសេចក្តីណែនាំ​ដល់សាធារណៈជន និងភាគីពាក់ព័ន្ធឲ្យបានដឹងផងដែរថា កុំឲ្យប្រែក្លាយការឃោសនា​បោះឆ្នោតទៅជា​ការ ធ្វើ​បាតុកម្មឲ្យសោះ។

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា