អភិ​បាល​រាជធានី​ ដាក់​វិធាន​ការរៀប​ចំ​សន្តិសុខសណ្តាប់ធ្នាប់​ ដើម្បី​ការពារ​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាថ្នាក់ក្រោមជាតិ​

2014-04-30 11:40:00 4862 Views

គេហទំព័របស់សាលារាជធានីភ្នំពេញ ឲ្យដឹងថា លោក ប៉ា សុជាតិវង្ស បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង៩ ត្រៀមកម្លាំងសណ្តាប់ធ្នាប់ ៥០០នាក់ ក្នុងមួយខណ្ឌៗ ដើម្បីចូលរួមពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌរៀងៗខ្លួន ដោយយកកម្លាំងនគរបាល និងកងរាជអាវុធហត្ថជាស្នូល សម្រាប់បម្រើដល់យុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ លោកថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការរៀបចំផែនការពង្រឹង សន្តិសុខ ក្នុងឱកាសឃោសនាបោះឆ្នោតក្រុមប្រឹក្សា កាលពីថ្ងៃអង្គារម្សិលម៉ិញនេះ។

លោកបន្តថា ចាប់ពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៤ នេះតទៅ រាល់ការជួបជុំប្រមូលផ្តុំណាមួយតាមដងផ្លូវ ឬទីសាធារណៈ នឹងត្រូវបានហាមឃាត់ លើកលែងតែនៅតាមទីស្នាក់ការ និងទីតាំងឯកជននានា ។

លោក ក៏បានបញ្ជាក់ថា អាជ្ញាធមានសមត្ថកិច្ច ក៏ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់តាមច្រកចេញចូលរាជធានីភ្នំពេញ និងធ្វើការត្រូតពិនិត្យ រដ្ឋបាលឲ្យបានជាប់ជាប្រចាំចាប់ពីថ្ងៃទី៣០ ខែ មេសា នេះតទៅ។
ការឃោសនាបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី ០២ ដល់ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០១៤ និងការបោះឆ្នោតនៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៤ ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា