គ.ជ.ប ​ឆ្លើយ​តប​ចំពោះ​លិខិត​សាលា​រាជធានី​ភ្នំពេញ​

2014-05-07 11:40:00 4997 Views

យោងតាមសេចក្តីប្រកាសរបស់គជប ដែលបានចេញកាលពីថ្ងៃទី០៦ ឩសភា ឆ្នាំ២០១៤ ម្សិលម៉ិញ ឲ្យដឹងថា គជប បានចេញលិខិត ស្នើគ្រប់អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត បង្កលក្ខណៈសមស្របដល់គណបក្សនយោបាយ និងបេក្ខជន ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោត។ សេចក្តីប្រកាសបន្តថា គជប បានចេញលិខិត កាលពីរសៀល ថ្ងៃទី០៦ខែឧសភា ផ្ញើទៅគ្រប់អភិបាលរាជធានី និងខេត្ត។
សេចក្តីប្រកាសឲ្យដឹងទៀតថា គជប សូមអភិបាល និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តបង្កលក្ខណៈសមស្របដល់គណបក្សនយោបាយ និងបេក្ខជន ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោតក្នុងការជួបជុំនៅតាមសាធារណៈ និងដង្ហែក្បួននៅតាមសាធារណៈ ក្នុងរូបភាពទ្រង់ទ្រាយសមរម្យធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់រៀបរយល្អ ស្របតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។

កន្លងទៅ អភិបាលរាជធានីភ្នំពេញ ស្នើឲ្យប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាជធានី អនុវត្តចំណុចមួយចំនួនរបស់អាជ្ញាធរ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតអសកល ពីថ្ងៃទី០២ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤។លិខិតរបស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានលើកឡើងថា កន្លងមកមានអង្គការសង្គមស៊ីវិល គណបក្សនយោបាយមួយចំនួនបានធ្វើបាតុកម្ម និងជួបជុំសម្តែងមតិនៅតាមទីសាធារណៈ និងតាមដងផ្លូវនានា បង្កឲ្យមានហិង្សា ការបិទផ្លូវ និងបំផ្លាញទ្រព្យឯកជន និងសាធារណៈ ដែលអាជ្ញាធរហៅថា ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងរាជធានី។ អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យប្រធានគជបរាជធានី«មិនគប្បីអនុញ្ញាតឲ្យគណបក្សនយោបាយហែក្បួនឃោសនា តាមដងផ្លូវ តែអាចជួបជុំនៅស្នាក់ការ និងកន្លែងឯកជន ….។ ចំពោះ ការបិទខិតប័ណ្ណផ្សព្វផ្សាយគោលនយោបាយ ត្រូវសុំការអនុញ្ញាតពី អាជ្ញាធរជាមុន….។ អាជ្ញាធរមានសមត្ថកិច្ចបញ្ឈប់ការឃោសនារបស់គណបក្ស ដែលខុសបទបញ្ជា និងបទដ្ឋានគតិយុត្តិ។ ក្នុងករណីរឹងរួស ឬជេរប្រមាថ ត្រូវចាប់ខ្លួនបញ្ជួនទៅតុលាការ»។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា