អដ្ឋិ​ធាតុ ព្រះ​បរមរតន​កោដ្ឋ ​គ្រោង​នឹង​យក​ទៅតម្កល់នៅព្រះ​សក្យ​ចេតិយ​ព្រះកែវ​មរកត

2014-05-28 10:15:00 5013 Views

គម្រោងរៀបចំពិធីដង្ហែអដ្ឋិធាតុ ព្រះបរមរតនកោដ្ឋ បានធ្វើឡើងនៅក្នុង កិច្ចប្រជុំអន្ដរក្រសួង ដែលដឹកនាំដោយ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ.អន្ដរជាតិ សម្រាប់ការត្រៀមរៀបចំក្បួនហែព្រះ បរមអដ្ឋិធាតុ ព្រះបរមរតនកោដ្ឋ យក ទៅតម្កល់នៅព្រះសក្យចេតិយព្រះកែវ មរកត(ក្នុងព្រះបរមរាជវាំង) ។

លោកខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំដើម្បីលើកគម្រោងដង្ហែអដ្ឋិធាតុ ព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះរាជវររាជបិតា ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលនឹងធ្វើនៅថ្ងៃទី ថ្ងៃទី១០,១១ និង១២ ខែកក្កដាឆ្នាំ ២០១៤ ក្បួននិងដង្ហែចាប់ផ្ដើមចេញ ដំណើរពី ព្រះបរមរាជវាំងចុះតាមសារ មន្ទីរជាតិ ចុះតាមផ្លូវព្រះនរោត្ដម ហើយ យកទៅតម្កល់នៅព្រះសក្យចេតិយ ព្រះកែវមរកត (ក្នុងព្រះបរមរាជវាំង)។

លោកបានបញ្ជាក់ថា ការធ្វើនេះ គឺតាមព្រះរាជបណ្ដាំរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះរាជវររាជបិតា ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែល ព្រះអង្គបានចង្អុលបង្ហាញផ្ដាំទុកតាំងពី ព្រះអង្គ កាលនៅមានព្រះជន្ម ហើយ នេះជាព្រះរាជពិធីមួយដ៏ធំ ដែល ព្រះបរមរតនកោដ្ឋ មានគុណបំណាច់ដ៏ ធំធេងសម្រាប់ប្រទេសជាតិព្រះអង្គ ។

ក្បួនហែព្រះបរមអដ្ឋិធាតុនេះ មានចំនួន ៤ផែន និងមានអ្នកចូលរួមសរុបចំនួន ១.៩៧៥នាក់ដែលមានពាក់ស្លាកសញ្ញា នៃព្រះរាជពិធីបុណ្យ ។ ចំណែកក្បួន ថ្មើរជើង មានចំនួន ២.២២០នាក់ ។

សូមរំលឹកថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែ តុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលា ម៉ោង១និង២០នាទីយប់នៅទីក្រុង ប៉េកាំងប្រទេសចិន។ នៅថ្ងៃទី១៧ខែ តុលា ឆ្នាំ២០១២បន្ទាប់ពីគ្រូពេទ្យចិន បានរៀបចំព្រះបរមសពព្រះមហាវីរក្សត្ររួចរាល់ស្អាតបាតចប់សព្វគ្រប់ ហើយនោះព្រះបរមសពព្រះមហាវីរក្សត្រ ត្រូវបានដង្ហែចេញពីមន្ទីរពេទ្យដើម្បី ដង្ហែព្រះបរមសពព្រះអង្គមកកាន់ មាតុភូមិកម្ពុជាវិញ ។

យោងតាមគេហទំព័ររស្មីកម្ពុជា ចេញផ្សាយនាថ្ងៃទី២៧ ឩសភា ឆ្នាំ២០១៤។

(Photo from http://english.sina.com/)


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា