ក្រុម​ការ​ងារ​បច្ចេកទេស​គណ​បក្ស​​ជាប់​​ឆ្នោត​​ទាំង​ពីរ​​ នឹង​​ជួប​ចរចារ​​​គ្នា​​នា​​​ព្រឹក​ម៉ោង​៩ ថ្ងៃ១២ មិថុនា​ ​នៅ​វិមាន​​ព្រឹទ្ធ​​សភា​​

2014-06-11 11:55:00 4858 Views

តាមមន្ត្រីក្រុមការងារទាំងសងខាងតាមប្រាប់កម្ពុជាថ្មីនៅមុននេះ(ព្រឹកថ្ងៃទី១១ ខែមិថុនា) បន្តិច ថា ក្រុមការងារ គណបក្សទាំងពីរដែលមានម្ខាង៣នាក់នឹងជួបពិភាក្សាគ្នានៅវិមាន ព្រឹទ្ធសភានាវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។

លោក គួយ ប៊ុនរឿន មន្ត្រីក្រុមការងារខាងគណបក្សសង្គ្រោះជាតិបានអោយដឹងថា ខាងគណបក្សសង្គ្រោះជាតិ៣រូបដែលនឹងត្រូវចូលពិភាក្សានាព្រឹកស្អែក រួមមាន ១. លោក យ៉ែម បុញ្ញរិទ្ធ លោក អេង ឆៃអ៊ាង និងរូបលោកផ្ទាល់ គួយ ប៊ុនរឿន។ លោកបន្តថា ចំណុចសំខាន់ដែលត្រូវពិភាក្សានោះគឺ កន្លងមកគណបក្សសង្គ្រោះជាតិមានសំណើលើគោលជំហរដែលបានដាក់ជូន គណបក្សប្រជាជនកម្ពុជារួចហើយ។

ចំណែក លោក ព្រំ សុខា មន្ត្រីក្រុមការងារខាងគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ ប្រាប់កម្ពុជាថ្មីដែរថា ក្រុមការងារគណបក្សទាំងពីរនឹងត្រូវជួបគ្នានាវេលាម៉ោង៩ព្រឹកនៅ វិមានព្រឹទ្ធសភា ហើយ​ក្រុម​ការងារ​ខាង​គណបក្ស​ប្រជា​ជនកម្ពុជារួមមាន ១. លោក សក់ សេដ្ឋា ២. លោក កើត រឹទ្ធ និងរូបលោកផ្ទាល់ ព្រំ សុខា។ លោក ព្រំ សុខា បានលើកឡើងដែរថា ការជួបគ្នានោះមិនមានបញ្ហាអ្វីប្លែកទេក្រៅពីចំណុចដែលយើងបាន ខិតខំតស៊ូយូរ​មកហើយ​នោះ​ ពីព្រោះគណបក្សប្រជាជនកម្ពុជា តាំងពីដើមមកចង់អោយមានដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាដែល មិនអាចរកអ្វីក្រៅពីនេះបានទេ ទាំងក្រៅផ្លូវការ ទាំងក្នុងផ្លូវការ ហើយរហូតមកដល់ថ្ងៃទី៩ ខែមេសា កន្លងទៅ ដែលជាការចរចាតាមទូរស័ព្ទរយៈពេល៤៤នាទី ហើយសម្តេចក៏បានបញ្ជាក់នៅភូមិតាកែន ឃុំកោះស្លា កាលព្រឹកថ្ងៃទី១០ ខែមិថុនា ដោយសម្តេចបានឈានមួយជំហានទៀតគឺការដាក់បញ្ចូលគណៈកម្មាធិការជាតិ រៀប​ចំការ​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

លោក ព្រំ សុខា បានលើកឡើងទៀតថា កាលពីថ្ងៃទី៩ ខែមេសានោះ គណបក្សទាំងពីរ គ្រាន់តែបានលើកឡើងថា ការព្រមព្រៀងគ្នាបង្កើតស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យដែលមានចែង នៅក្នុង​រដ្ឋធម្មនុញ្ញ​ដែលយើង​បាន​ឈាន​មួយ​ជំហាន​ទៀតគឺដាក់មួយជំពូកតែម្តងនិយាយអំពីការ រៀបចំអង្គការរៀបចំការបោះឆ្នោតគឺ «គ.ជ.ប»។ ដូច្នេះការជួបពិភាក្សានាព្រឹកស្អែកគឺទាក់ទងទៅនឹង ការចរចារយៈពេល៤៤នាទីរវាងលោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន និងលោក សម រង្ស៊ី ហើយគណបក្សប្រជាជនកម្ពុជា នឹងមានឯកសារយកទៅដាក់ជូនអង្គប្រជុំតែម្តង។

ប្រភពពីគេហទំព័ត៌កម្ពុជាថ្មី ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី១១ មិថុនា ឆ្នាំ២០១៤ នេះ។

ក្រុមការងារ គណបក្សទាំងពីរ ក្នុងពេលចរចារ កន្លងមក (រូបភាពឯកសារពីគេហទំព័ត៌កម្ពុជាថ្មី)


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា