អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​នឹង​ស្វែង​រក​​ចាប់​ខ្លួន​ឧត្តម​សេនីយ៍ទោម្នាក់​

2014-06-16 16:45:00 4881 Views

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង កាលពីថ្ងៃសៅរ៍ បាននិយាយថា នៅសប្តាហ៍ក្រោយ លោកនឹងស្វែងរកការចាប់ខ្លួនឧត្តមសេនីយ៍ទោម្នាក់ពាក់ព័ន្ធនឹង រឿងពុករលួយ ប៉ុន្តែ​លោក​មិនបាន​ប្រាប់​ព័ត៌​មាន​លម្អិត​របស់​ជនសង្ស័យនេះទេ។

លោកបានប្រាប់និស្សិតក្នុងអំឡុងបឋកថា ស្តីពីច្បាប់ប្រឆាំងអំពើពុករលួយថា៖ «ឥឡូវនេះខ្ញុំសូមជម្រាបអ្នក (និស្សិតនៅសាកលវិទ្យាល័យឯកជនមួយនៅរាជធានីភ្នំពេញ)ថា យើងមានដីកាចាប់ខ្លួនចំនួនពីរ ហើយនៅ​សប្តាហ៍​ក្រោយ​នឹង​មាន​ដីកាចាប់ខ្លួនឧត្តមសេនីយ៍ទោម្នាក់ដែល បានគេចខ្លួនហើយ (ជននោះ) យើងនឹងដាក់ក្នុងគេហទំព័រនៅសប្តាហ៍ក្រោយ»។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនអាចទាក់ទងដើម្បីធ្វើ អត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ហើយអនុប្រធានរបស់លោក គឺលោក នួន បុផល និយាយថា លោកមិនបានដឹងពីបញ្ហានេះទេ។

ប្រភពពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៤នេះ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា