រដ្ឋា​ភិបាល​នឹង​បញ្ជូន​កុមារ​ជាង​២ម៉ឺន​នាក់​ ដែល​ត្រលប់​មក​ជាមួយពលករខ្មែរ​ពី​ប្រទេស​ថៃ ឲ្យ​ចូល​សាលារៀន​

2014-06-20 16:15:00 4839 Views

គិតត្រឹមថ្ងៃសុក្រ ទី២០ ខែមិថុនានេះ មានពលករខ្មែរជាង២១ម៉ឺននាក់ហើយ ដែលត្រូវបានរដ្ឋាភិបាល កម្ពុជា ដឹកជញ្ជូនដល់ស្រុកកំណើត និងគោលដៅនានាដែលពួកគេចង់ទៅទូទាំងប្រទេស។ ក្នុងចំណោមពលករជាង២សែននាក់ មានជាង២ម៉ឺននាក់ជាកុមារ ដែលថៃបញ្ជូនមកជាមួយឪពុកម្ដាយ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងទទួលបន្ទុកជាអនុប្រធានគណៈកម្មការត្រួតពិនិត្យ សហការសម្របសម្រួលបញ្ហាពលករដែលថៃចាប់បញ្ជូនមក  បានបញ្ជាក់ប្រាប់គេហទំព័រថ្មីៗ នៅព្រឹកថ្ងៃសុក្រទី ២០ ខែមិថុនានេះ ថារដ្ឋាភិបាល ជាពិសេសគណៈកម្មការរបស់លោកស្រី នឹងរៀបចំកិច្ចប្រជុំអន្តរក្រសួងចាប់ពីដើមសប្ដាហ៍ក្រោយ ដើម្បីរិះរកយន្តការបន្តដោះស្រាយបញ្ហារបស់ពលករ ជាពិសេសបញ្ហាប្រឈមរបស់កុមារ ដែលមានជាង២០ភាគរយនៃពលករដែលថៃចាប់បញ្ជូនមកនោះ។  

បើតាមលោកស្រី ជូ ប៊ុនអេង ការសម្លឹងរកអនាគតជូនកុមារ ដែលមកពីប្រទេសថៃជាមួយឪពុកម្ដាយ គឺជារឿងអាទិភាព ដែលមិនអាចពន្យារការដោះស្រាយបានឡើយ។ លោកស្រីបានបង្ហាញសុទិដ្ឋិនិយមយ៉ាងដូច្នេះ៖ «រឿងនេះ (កុមារ) យើងមិនអាចបណ្ដែតបណ្ដោយបានទេ ពីព្រោះកុមារទាំងនោះ ស្ទើរតែទាំងអស់ពួកគែមិនបានរៀនសូត្រឡើយ។ មានកុមារតិចតួចដែលកើតនៅថៃ ពួកគេពិបាកប្រើភាសារខ្មែរតែម្ដង។ ដូច្នេះយើងនឹងរៀបចំកិច្ចប្រជុំជាមួយអន្តរក្រសួងពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជូនពួកគេ ពិសេសការទទួលបានការសិក្សារៀនសូត្រ»។  ដើម្បីឲ្យកុមារទាំងនោះមានឱកាសបានទទួលការសិក្សារៀនសូត្រគ្រប់ៗគ្នានោះ លោកស្រីរដ្ឋលេខាធិការ ចង់ឃើញម្ដាយឪពុកដែលជាអាណាព្យាបាល ឈប់វិលត្រឡប់ទៅធ្វើការនៅប្រទេសថៃ។  

ពាក់ព័ន្ធនឹងការងារដោះស្រាយបញ្ហាជូនកុមារនោះដែរ លោកស្រីបានប្រកាសបើកចំហរឲ្យមានការចូលរួមពីសំណាក់ដៃគូរអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផងដែរ ខណៈដែលលោកស្រីអះអាងថាក្រសួងមហាផ្ទៃ នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយបញ្ហានេះ។

ដកស្រង់ពីគេហទំព័រថ្មីៗចេញផ្សាយថ្ងៃទី២០ មិថុនា ឆ្នាំ២០១៤។

(Photo from http://www.aljazeera.com/humanrights/2014)


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា