បណ្តាញខុមហ្វ្រែល​​​ រៀបចំវេទិកាតុមូលយុវជន ​ស្តីពី​ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​​រាជធានី​ ខេត្ត ក្រុង​ ស្រុក​ ខណ្ឌ​​

2014-06-23 14:20:00 4865 Views

នៅវេលាម៉ោង៨.០០នាទីព្រឹក រហូតម៉ោង១០ព្រឹក លេខាខុមហ្រ្វែលខេត្តកំពង់ធំ បានរៀបចំប្រជុំតុមូលយុវជន ពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅសាលាឃុំកំពង់ស្វាយ ស្រុក​កំពង់​ស្វាយ​ខេត្ត​កំពង់ធំ។ កម្មវិធីនេះ រៀបចំឡើង ក្នុងគោលបំណង លើកទឹកចិត្ត យុវជនឲ្យចូលរួមក្នុងកំណែទម្រង់ការបោះឆ្នោត និងបន្ថែមការយល់ដឹងដល់ពួកគាត់ឲ្យយល់ដឹងពីតួនាទីដ៏មានសារៈសំខាន់ នៅក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ព្រម​ទាំង​ប្រមូល​មតិ​យោបល់ ក៏ដូចជាអនុសាសន៍នានាពីយុវជន ដើម្បីធ្វើឱ្យប្រសើរឡើង សម្រាប់ការរៀបចំការបោះឆ្នោត អណត្តិក្រោយទៀត។ ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីយុវជន អាជ្ញាធរមូលដ្ឋាន សហគមន៍ សកម្ម​ជន​គណ​បក្ស​នយោបាយ សរុបចំនួន១០នាក់ ស្រី៥នាក់។

ជាលទ្ធផលនៃការជជែកពិភាក្សា មតិយោបល់ដែលយើងទទួលបានពីអង្គប្រជុំក្នុងនោះមាន៖
‐    ប្រព័ន្ធបោះឆ្នោត បែបឯកត្តនាម។
‐    ការចុះបព្ជីាបេក្ខជនឈរឈ្មោះគណបក្សនយោបាយត្រូវអោយស្មើភាពគ្នា និងមានលក្ខ័ណ្ឌគ្រប់គ្រាន់ក្នុងការឈរឈ្មោះ និងមិនត្រូវនិយមបក្សពួក។
‐    ការជ្រើសរើសគណៈកម្មការរាជធានីខេត្ត ក្រុង រៀបចំការបោះឆ្នោត និងមន្រ្តីការរិយាល័យបោះឆ្នោតត្រូវឯករាជ្យ អព្យាក្រិត មិនលំអៀង និងបើកទូលាយ។
‐    យុទ្ធនាការឃោសនាផ្សព្វផ្សាយមានភាពស្មើគ្នាទាំងហិរញវត្ថុ រលកធាតុអាកាស (វិទ្យុ ទូរទស្សន៌ )

 

សកម្មភាពនៃ​ការចុះឈ្មោះ​អ្នក​ចូលរួម និងការពិភាក្សា (រូបថត​ដោយ​ឌីណា៖ ខុមហ្រ្វែល​កំពង់ធំ)


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា