កិច្ចពិភាក្សាយុវជន ស្តីពី អំពើពុករលួយនយោបាយ​

2014-06-24 15:40:00 4861 Views

លេខាខុមហ្រ្វែលខេត្តកំពង់ស្ពឺ បានរៀបចំប្រជុំតុមូលយុវជន ស្តីពី យុវជន និងអំពើពុករលួយនយោបាយ កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៤ នៅភូមិអង្គសិរី សង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

កម្មវិធីនេះ រៀបចំ​ឡើង​ក្នុង​គោល​បំណង លើកទឹកចិត្ត យុវជនឲ្យចូលរួមក្នុងកំណែទម្រង់ការបោះឆ្នោត និងបន្ថែមការយល់ដឹងដល់ពួកគាត់ឲ្យយល់ដឹងពីតួនាទីដ៏មានសារៈសំខាន់ នៅក្នុងការចូលរួមបោះឆ្នោតព្រមទាំងប្រមូលមតិ​យោបល់ ក៏ដូច​ជា​អនុសាសន៍​នា​នា​ពី​យុវជន ដើម្បីធ្វើឱ្យប្រសើរឡើង សម្រាប់ការរៀបចំការបោះឆ្នោត អណត្តិក្រោយទៀត។ ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីយុវជន សរុបចំនួន១២នាក់ ស្រី៣នាក់។

ជាលទ្ធផលនៃការជជែកពិភាក្សា លើការអង្កេតការប្រើប្រាស់ធនធានរដ្ឋ/ហិរញ្ញវត្ថុយុទ្ធនាការឃោសនានយោបាយ មតិយោបល់ដែលយើងទទួលបានពីអង្គប្រជុំក្នុងនោះមាន៖
•   ការប្រើប្រាស់ធនធានរបស់រដ្ឋ៖ ត្រូវមានការកំណត់ឲ្យបានច្បាស់លាស់នៅក្នុងច្បាប់បោះឆ្នោត ទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ និងការបោះផ្សេងៗទៀតដែលមានចែងក្នុងច្បាប់។ សុំឲ្យមានវេទិកាសួរដេញដោលរវាងយុវជន ប្រជាពលរដ្ឋជនពិការ ជនជាតិដើមភាគតិច  និងមន្រ្តីរដ្ឋាភិបាលជាអ្នកធ្វើច្បាប់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណៈជន។
•   ហិរញ្ញវត្ថុក្នុងការធ្វើ​យុទ្ធនាការឃោសនានយោបាយ៖ សុំឲ្យបង្កើតច្បាប់ស្តីពី ហិរញ្ញវត្ថុគណបក្សនយោបាយ ដើម្បីធានាភាពស្មើគ្នា គ្រប់គណបក្សនយោបាយ  ហើយត្រូវឲ្យមានការផ្តល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសយុវជន។ ឃោសនាបោះឆ្នោតសុំកុំឲ្យមានការរើសអើងគណបក្សនយោបាយ ត្រូវតែផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានទទួលពត៌មានតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឲ្យដឹងពីអ្វីដែលកើតឡើងក្នុងប្រទេស។


(រៀបរៀង និងផ្តល់របាយការណ៍ដោយលេខាខុមហ្វ្រែលខេត្តកំពង់ស្ពឺ)

កិច្ចពិភាក្សា ជាមួយក្រុម​យុវជន (រូបថត៖ លេខាខុមហ្វ្រែលកំពង់ស្ពឺ)


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា