សហ​ភាព​អន្ដរ​សភា ហៅ​កាត់​ថា IPU ​នឹង​ការពារ​តំណាង​រាស្ត្រ​ទាំង៧រូប ​ឲ្យ​ចៀស​ផុតពីចេតនា​វាយ​ប្រហារ​ផ្នែក​នយោបាយ​

2014-07-21 10:25:00 5126 Views

សហភាពអន្ដរសភា ហៅកាត់ថា IPU ដែលមានសមាជិកជាតំណាងរាស្ត្រ និងអតីតតំណាងរាស្ត្រនៅទូទាំងពិភពលោក បានទាមទារឲ្យទម្លាក់បទចោទ និងដោះលែងបេក្ខជន ជាប់ឆ្នោតបក្ស​ប្រឆាំងទាំង៧រូបជាបន្ទាន់ ប្រសិនបើគ្មានការបង្ហាញភស្តុតាងដ៏រឹងមាំបន្ថែម ដើម្បីដាក់បន្ទុកទេនោះ។ អង្គការអន្ដរជាតិនេះ ក៏បានទាមទារឲ្យអាជ្ញាធរ ផ្ដល់លទ្ធភាពឲ្យបក្សប្រឆាំង អាច​បញ្ចេញ​មតិដោយសេរី និងគ្មានការគាបសង្កត់ នៅក្នុងប្រទេសកម្ពុជាដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។


សហភាពអន្ដរសភា ហៅកាត់ថា IPU ឲ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនថា បច្ចុប្បន្ន សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅគណៈកម្មការសិទ្ធិមនុស្សនៃតំណាងរាស្ត្រ IPU ដើម្បី​ពិនិត្យ​តាមដាន។ ហើយគណៈកម្មការនេះ នឹងការពារតំណាងរាស្ត្រទាំង៧រូប ឲ្យចៀសផុតពីចេតនាវាយប្រហារផ្នែកនយោបាយ តាមរយៈការស៊ើបអង្កេតប្រកបដោយតម្លាភាព ទៅលើព័ត៌មានពីខាងអាជ្ញាធរ និងភាគីដាក់ពាក្យបណ្ដឹង។
 
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ចំនួន៧រូប ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីមានការប៉ះទង្គិចដោយហិង្សា នៅក្នុងការរំដោះទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥កក្កដាកន្លងទៅ។
 
ប្រភពពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារចេញផ្សាយថ្ងៃ២០ កក្កដា ឆ្នាំ២០១៤។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា