អ្នក​គាំទ្រ​បក្ស​សង្រ្គោះជាតិ​ ពីរនាក់ទៀត​នឹងត្រូវ​ចូលខ្លួន​បំភ្លឺ​ ករណីហិង្សានៅទី​លានប្រជា​ធិប​តេយ្យ​

2014-08-18 16:25:00 4851 Views

យុវជនគណបក្សសង្គ្រោះជាតិ ចំនួនពីរនាក់ផ្សេងទៀតត្រូវបានតុលាការកោះឲ្យចូលខ្លួននៅចុងខែ នេះ ដើម្បីសាកសួរពាក់ព័ន្ធនឹងបាតុកម្មហិង្សា ដែលបានកើតឡើងកាលពីខែមុន នៅក្បែរ​ទីលាន​ប្រជាធិប​តេយ្យ។

លោក អាន ប៉ាកឋម អាយុ ៣៥ឆ្នាំ ជាយុវជន និងលោក ពេជ្រ សំណាង អាយុ ៥១ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី គឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានចោទប្រកាន់ពីបទ​ចូលរួមបះបោរ​ប្រឆាំងនឹង​មន្រ្តី​សាធារណៈ និងអំពើហិង្សាដោយចេតនា ដែលបានប្រព្រឹត្តទៅនៅទីលានប្រជាធិបតេយ្យ នៅ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃ ទី១៥ ខែកក្កដា ដោយលោក កែវ មុនី ចៅក្រមស៊ើប​អង្កេត​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ស្រង់​តាមដីកាកោះដែលចេញកាលពីសប្តាហ៍មុនដោយលោក កែវ មុនី បានឲ្យដឹងថា លោក អាន ប៉ាកឋម ត្រូវបានកោះឲ្យបង្ហាញខ្លួននៅតុលាការនៅថ្ងៃ ទី២៨ ខែសីហា ហើយលោក ពេជ្រ សំណាង ត្រូវចូលខ្លួននៅថ្ងៃ ទី២៦ ខែសីហា ឆ្នាំ២០១៤។

លោក កែវ មុនី បានសរសេរក្នុងដីកាថា៖ «ក្នុងករណីមិនបង្ហាញខ្លួនតាមកាលកំណត់ខាងលើ យើងនឹងចេញដីកាចាប់ខ្លួន»។ ទាំងលោក អាន ប៉ាកឋម និងលោក ពេជ្រ សំណាង បានបញ្ជាក់កាលពីម្សិលមិញថា ពួកគេនឹងបង្ហាញខ្លួន តាមដីកាកោះ ប៉ុន្តែ បានច្រានចោលទាំងស្រុងចំពោះបទចោទទាំងនេះ ដោយអះអាងថា ពួកគេមិនបានប្រព្រឹត្តអ្វីដែលផ្ទុយនឹងច្បាប់ក្នុងហេតុការណ៍នោះ ទេ។

ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃ១៨ ខែ​សីហា ឆ្នាំ២០១៤។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា