គ.ជ.ប នៅតែ​បន្ត​ការងារ​​ក្នុង​ការ​ពិនិត្យ​ និង​ចុះ​ឈ្មោះអ្នក​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៤ ខណៈពេលដែល​គ.ជ.ប ថ្មី​មិន​ទាន់​មាន​

2014-10-02 09:42:00 4873 Views

យោងតាម​សេចក្តីប្រ​កាស​ព័ត៌​មាន​ពី​ពេល​កន្លងទៅ​ដោយ​ គ.ជ.ប ការពិនិត្យ​ និង​ចុះឈ្មោះ​បោះ​ឆ្នោត​​ ត្រូវ​ចាប់​ផ្តើម​ពីថ្ងៃទី​០១ ខែ​តុ​លា នេះ​តទៅ​ហើយ​។​

​ទាក់ទិន​នឹង​ការពិនិត្យ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៤ នេះ កាលពី​ពេល​កន្លងទៅ​ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) បា​ន​ដាក់ការ​ស្នើឱ្យរដ្ឋសភាលើកសំណើទៅ គ.ជ.ប ដើម្បីផ្អាកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ ឆ្នាំ​២០១៤​នេះ រហូតដល់មានច្បាប់ បទបញ្ជា និងនីតិវិធីចុះឈ្មោះបោះឆ្នោត និងការបង្កើតបញ្ជីឈ្មោះបោះឆ្នោតថ្មីត្រូវបានប្រកាសឱ្យប្រើប្រាស់។

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបាន​លើក​ឡើង​ផងដែរថា ដោយពិនិត្យឃើញឆន្ទៈនយោបាយរបស់គណបក្សដែលទទួលបានអាសនៈក្នុងរដ្ឋសភា នីតិកាលទី៥នេះ ព្រមព្រៀងបង្កើត“បញ្ជីបោះឆ្នោតថ្មីមួយ” ដើម្បី​ធានា​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជា​ពល​រដ្ឋ​គ្រប់​រូប។ ម្យ៉ាងវិញទៀត ដើម្បីកុំឱ្យចំណាយថវិកាជាតិ ព្រោះថាចំណាយក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំដែលមិនមានការបោះឆ្នោត ប្រមាណជាងមួយ(១)លានដុល្លារសហរដ្ឋអាមេរិក។

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ក៏​សូមអំពាវនាវឱ្យក្រុមការងារគណៈកម្មការចម្រុះនៃគណបក្សទាំងពីរ បន្តពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោត ជាពិសេសជំពូកស្តីពីការចុះឈ្មោះអ្នកបោះ ឆ្នោត និងបញ្ជីបោះឆ្នោត ដោយ​ផ្តោត​សំខាន់​លើ​ការ​ប្តូរ​មន្រ្តី​ទទួល​បន្ទុកការពិនិត្យឈ្មោះ និងចុះឈ្មោះបោះ ឆ្នោត ដោយកំណត់ឱ្យ គ.ជ.ប ជាស្ថាប័នតែមួយជំនួសក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់ទទួលខុសត្រូវធ្វើការចុះឈ្មោះអ្នកបោះឆ្នោតថ្មីមួយ ដើម្បីធានាគុណភាពបញ្ជីឈ្មោះបោះឆ្នោត និង​សិទ្ធិ​អ្នក​បោះ​ឆ្នោត។

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា