សិក្ខា​សាលា​ស្តី​ពី “ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​ថ្មី​តាម​បែប​ទំនើប”

2014-11-20 16:34:00 4801 Views

កាល​ពី​ព្រឹក​ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៤ សម្ព័ន្ធ​​កំណែ​ទម្រង់​ការបោះឆ្នោតហៅកាត់ "ERA" បានរៀបចំសិក្ខាសាលាមួយស្តីពី “ប្រព័ន្ធចុះឈ្មោះថ្មីតាមបែបទំនើប” ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគារអ៊ីមភើរៀល​ និងមានការចូលរួមពីសំណាក់អង្គការដែលពាក់ព័ន្ធលើវិស័យបោះឆ្នោត មន្រ្តីគជប តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ និង តំណាងគណបក្សនយោបាយមួយចំនួនទៀត គួរបញ្ជាក់ផងដែរថាសមាជិកនៃគណបក្សប្រជាជនកម្ពុជាត្រូវបានអវត្តមាន។

គោលបំណងនៃប្រព័ន្ធចុះឈ្មោះបោះឆ្នោតតាមបែបទំនើបនេះគឺដើម្បី៖

-បង្កើតបញ្ជីឈ្មោះបោះឆ្នោតថ្មី តាមរយៈប្រព័ន្ធពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីមួយ

-ធានាគុណភាពនៃបញ្ជីបោះឆ្នោតតាមរយៈការប្រើបច្ចេកវិទ្យា (កុំព្យូរទ័រ) និងមានបញ្ជូលទិន្នន័យកំណត់អត្តសញ្ញាណបន្ថែម ពិសេសស្នាមមេដៃស្តាំ និងថតរូប

-និងបង្កើតប័ណ្ណបោះឆ្នោ​តសម្រាប់អ្នកបោះឆ្នោតសម្រាប់អ្នកបោះឆ្នោត ដោយជំនួយឯកសារបញ្ជាក់អត្តសញ្ញាណនានាដែលប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ជាពិសេសលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធថ្មីនេះរួមមាន ការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតដែលស្ថិតក្រោមការទទួលខុសត្រូវនិងការចាត់ចែងដោយគជប។ ដំណើរការថ្មីនេះក៏ត្រូវមានកិច្ចសហការថ្មីពីអាជ្ញាធរសំខាន់ដូចជា ស្មៀនឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ​ សង្កាត់និងមេភូមិ ក្នុងការផ្ត​ល់ទិន្នន័យ និងព័ត៍មានទាក់ទងនិងប្រជាពលរដ្ឋទីកន្លែង សន្តិសុខ ហើយក៏ជួយសម្របសម្រួលកិច្ចការខ្លះទៀតដែលស្មើដោយ គជប។

 

ប្រភព៖ CVV


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា