សម្តេច​ក្រុមព្រះប្រកាស​ព្រម​​​ចូល​​ធ្វើ​ជា​​ប្រធាន​​គណ​បក្ស​​ហ្វ៊ុន​​ស៊ិន​ប៉ិច​​

2015-01-02 10:48:00 4915 Views

សម្តេច​ក្រុម​ព្រះ​ នរោត្តម​ រណឫទ្ធិ ដែល​ធ្លាប់​ប្រកាស​ថា​មិន​ចូល​ធ្វើ​នយោបាយ​ទៀត​ទេ កាល​ពីថ្ងៃ​ព្រហស្បតិ៍ បាន​សម្រេច​ព្រះទ័យ​ចូល​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច បើ​ទោះ​បី​ព្រះអង្គទើប​បង្កើត​គណបក្ស​ថ្មីមួយ និង​ធ្លាប់​អះអាងថា​ប្រជា​ពលរដ្ឋ​លែង​មាន​​ជំនឿ​លើ​គណបក្ស​មួយនេះ​ទៀត​ហើយ។​

ការ​សម្រេច​ព្រះទ័យ​របស់​ព្រះអង្គ ត្រូវ​បាន​​ធ្វើ​ឡើង​ភ្លាម​ៗ​ គឺ​នៅ​ថ្ងៃ​តែ​មួយ ​បន្ទាប់​ពី​មាន​ការ​អញ្ជើញ​របស់​ថ្នាក់​ដឹកនាំគណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច។

ព្រះរាជលិខិត​របស់​សម្តេច​នរោត្តម​ រណឫទ្ធិ ចុះ​ថ្ងៃ​ទី​០១​ខែមករា ឆ្នាំ​២០១៤​នេះ ឲ្យ​ដឹងថា​ព្រះ​អង្គ​បាន​ទទួល​លិខិ​ត​ដែល​​ដាក់​ថ្វាយ​ព្រះ​អង្គ និង​​ត្រូវ​បាន​ចុះព្រះរាជ​​ហត្ថលេខា និង​ហត្ថលេខា​​ដោយ​ប្រធានគណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច នរោត្តម​ អរុណរស្មី និងអគ្គលេខាធិការគណបក្ស លោក ញឹក ប៊ុន​ឆៃ។ សម្តេច​ក្រុម​ព្រះ​​បាន​បញ្ជាក់​​ក្នុង​លិខិតរបស់​ព្រះអង្គ​​ថា​«ខ្ញុំបាន​ទទួល​រួច​ហើយនូវ​លិខិតរបស់​សម្តេច និងឯកឧត្តម ចុះថ្ងៃ​ទី​០១​ខែ​មករា ឆ្នាំ​២០១៤ ស្តីពីការ​យាង​ខ្ញុំ មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។…(ខ្ញុំ)​យល់​ព្រម​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិចតាម​សំណើរ​របស់​សម្តេច និង​ឯក​ឧត្តម​ ដើម្បី​បន្ត​ដឹក​នាំ​គណបក្ស​យើង​ឡើង​វិញ»

លិខិត​របស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ចុះ​ថ្ងៃ​ទី ០១​ខែ​មករា ឲ្យដឹងថាការ​អញ្ជើញ​ព្រះ​ម្ចាស់​រណឫទ្ធិ​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​នេះ​ ដោយយោង​តាម​ស្មារតី​ពី​ការ​បង្រួប​បង្រួម​ជាតិ អ្នក​រាជានិយម និង​អ្នក​សីហនុ​និយម។ លិខិត​បន្ត​ថា​«ការ​ជ្រើស​តាំង​ជា​ផ្លូវ​ការ សម្តេចក្រុម​ព្រះ​ក្នុង​តួនាទី​ខាងលើ​នេះ នឹងត្រូវ​ធ្វើ​តាមរយៈ​សមាជគណបក្សនាពេល​ខាងមុខ»

ប្រភព៖ vodhotnews.com 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា