សាលារាជធានីភ្នំពេញ សម្តែងការខកចិត្ត នឹងនាយកអង្គការ Human Rights Watch ចេញសេចក្ដីថ្លែងការណ៍ មរណភាពរបស់លោក ជា ស៊ីម ជាការបរាជ័យរបស់សាលាក្តីខ្មែរក្រហម

2015-06-17 11:33:00 4897 Views

សេចក្តីថ្លែងការណ៍​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី សាលា​រាជធានី​ភ្នំពេញ ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៧ មិថុនា​ បាន​សម្តែង​ការខកចិត្ត ទៅ​នឹង​នាយក​អង្គការ Human Rights Watch ប្រចាំ​តំបន់​អាស៊ី លោក ប្រែ​ត អាដាម (Brad Adams) ដែល​បាន​វាយប្រហារ ចោទប្រកាន់ មកលើ​លោក​ជា ស៊ីម តាមរយៈ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា “Cambodia: Chea Sim Death Show Failings of Khmer Rouge Court”​ ​មានន័យ​ថា មរណភាព របស់លោក ជា ស៊ីម ជា​ការបរាជ័យ​របស់​សាលាក្តី​ខ្មែរក្រហម ក្នុង​ការនាំ​សមាជិក​ខ្មែរ​ក្រហម​មួយ​ចំនួន​មក​កាត់ទោស។ សាលា​រាជធានី​ភ្នំពេញ ​ចាត់ទុកថា ការចោទប្រកាន់ របស់លោក ប្រែ​ត អាដាម មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​លោក​ជា ស៊ីម។

សូមបញ្ជាក់ថា ​នាយក​អង្គការ Human Rights Watch ប្រចាំ​តំបន់​អាស៊ី លោក ប្រែ​ត អាដាម (Brad Adams) កាលពីថ្ងៃទី៩ ខែមិថុនា គឺមួយថ្ងៃក្រោយលោក ជា ស៊ីម ទទួលមរណភាព អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch ) បានចេញសេចក្ដីថ្លែង ការណ៍របស់ខ្លួន ដោយសរសេរថាលោក ជា ស៊ីម គឺជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូប ដែលគេមិនដែលបានស៊ើបអង្កេតពីបទឧក្រិដ្ឋអន្តរជាតិធ្ងន់ធ្ងរ ដែលអាចចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងរបបខ្មែរក្រហម ព្រោះលោក ជា ស៊ីម គឺជាកម្មាភិបាលមួយរូបក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៨ ៕


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា