លោក មាជ សុវណ្ណរ៉ា អរគុណតុលាការផ្តល់ទិដ្ឋការ ទៅសហរដ្ឋអាមេរិកដើម្បីសម្រាកព្យាបាលរបួស

2015-06-17 15:05:00 4838 Views

លោក មា​ជ សុវណ្ណ​រ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​សហរដ្ឋអាមេរិក​កាលពី​យប់​ថ្ងៃ​អង្គារ ដើម្បី​សម្រាក​ព្យាបាល​របួស​របស់ខ្លួន។

លោក មា​ជ សុវណ្ណ​រ៉ា បានបន្ថែម​យ៉ាងនេះ​ថា៖« ខ្ញុំ​អរគុណ​ក្រសួងយុត្តិធម៌ និង​តុលាការ ដែល​ផ្តល់​លិខិតឆ្លងដែន​ដល់​ខ្ញុំ ដែល​ស្គា​ល់ពី​តម្លៃ​នៃ​អាយុជីវិត​មនុស្ស។ ការផ្តល់​ឲ្យ​នេះ តាម​សំណើ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន លោក សម រង្សី និង​លោក កឹម សុខា ជាដើម ។ ខ្ញុំ​សូម​អរគុណ​ពួកគាត់» ។ ខ្ញុំ​នឹង​ត្រឡប់មក​តទល់​ជាមួយ​ប្រព័ន្ធតុលាការ​ដើម្បី​រក​យុត្តិធម៌​វិញ ព្រោះ​ខ្ញុំ​មិនមាន​កំហុស »។

 មុន​ឡើង​យន្តហោះ​ទៅកាន់​ទឹកដី​ អាមេរិក លោក មា​ជ សុវណ្ណ​រ៉ា បានប្រកាសថា ដំណើរ​របស់លោក​ទៅកាន់​ទឹកដី​អាមេរិក​នេះ មិនមែន​ដើម្បី​រត់គេចខ្លួន​ពី​ការប្រឈមមុខ​ជាមួយនឹង​សំណុំរឿង​របស់លោក ដែល​កំពុង​មាននៅ​តុលាការ​នោះទេ តែ​លោក​ទៅ​អាមេរិក​គ្រាន់តែ ដើម្បី​ព្យាបាល​ជំងឺ​ប៉ុណ្ណោះ។ លោក​បន្តថា នៅ​អាមេរិក លោក​មាន​វេជ្ជបណ្ឌិត​ប្រចាំ​គ្រួសារ  និង​មាន​ប្រាក់​បដិភាគ​ពី​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ព្យា​ល​ជំងឺ ដោយ​មិនចាំបាច់​ចំណាយ​ថវិកា​ខ្លួនឯង ព្រោះ​លោក មាន​សញ្ជាតិ​អាមេរិក។​

សូមបញ្ជាក់បន្ថែមថា រថយន្ត​ទំនើប​ម៉ាក luxus ៣៣០ របស់លោក មា​ជ សុវណ្ណ​រ៉ា ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ខ្ទេច​ខាងមុខ​ទាំងស្រុង នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ស្ថិតនៅក្នុង​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់។ ក្នុង​ហេតុការណ៍​នេះ លោក មា​ជ សុវណ្ណ​រ៉ា បាន​រងរបួស​មុខ​ខាងស្តាំ និង​ស្ត្រី​ម្នាក់ទៀត ដែលជា​ភរិយា​របស់លោក​សន្លប់ភ្លាម។

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា