កិច្ចប្រជុំគណៈកម្មការចម្រុះ ព្រំដែនកម្ពុជា និងវៀតណាម នៅថ្ងៃទី១នេះ ពុំមានលទ្ធផលជាវិជ្ជមាន

2015-07-07 15:57:00 4924 Views

កិច្ចប្រជុំគណៈកម្មការ​ចម្រុះ​ព្រំដែន​​កម្ពុជា និង​វៀតណាម បានបិទបញ្ជប់នៅ​ថ្ងៃ​ទី ១ ហើយក្រោយពីជជែកគ្នាអស់រយៈពេល​ជាង ៣ ម៉ោង នៅទីស្តី​ការគណៈរដ្ឋមន្រ្តី ដែលទើបនិងបញ្ជាប់នៅវេលាម៉ោង១២ ថ្ងៃទី៧ខែកក្កដានេះ។ ដោយពុំទទួលបានលទ្ធផលអ្វីឡើយលោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា លើសពីនេះ សូម្បី​តែរបៀបវារៈសំខាន់ៗ​នៃកិច្ចពិភាក្សា​ក៏លោក វ៉ា គឹមហុង មិនទាន់និយាយនោះដែរ។ លោក វ៉ា គឹមហុង បាន​បញ្ជាក់​យ៉ាង​ខ្លីថា៖« នៅមិនទាន់មានលទ្ធផលអ្វីទេ ចាំមើលស្អែក ដែលជាថ្ងៃបញ្ជប់» ។

សូមបញ្ជាក់ថា កិច្ចប្រជុំ​គណៈកម្មការ ​ចម្រុះ​ព្រំដែន​​កម្ពុជា និង​វៀតណាមនេះ ខាងភាគីកម្ពុជា ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា រីឯភាគីវៀតណាម ដឹកនាំដោយលោក Ho Xuan Son អនុរដ្ឋមន្រ្តីការបរទេស​វៀតណាម ទទួលបន្ទកកិច្ច​ការ​ព្រំដែន កិច្ចប្រជុំនេះ ធ្វើឡើងរយៈ​ពេល ២ ថ្ងៃ​ គឺ​ចាប់​ពីថ្ងៃ​ទី ៧ និងបញ្ជប់នៅថ្ងៃទី ៨ ខែកក្កដា៕


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា