លោក វ៉ា គឹមហុង បដិសេធមិនទៅពិនិត្យព្រំដែនតាមការបបួលរបស់តំណាងរាស្ត្របក្សប្រឆាំង លោក រៀល ខេមរិន្ទ្រ

2015-07-08 15:01:00 4888 Views

កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា លោក រៀល ខេ​មរិ​ន្ទ្រ បាន​ផ្ញើលិខិត​មួយ​ច្បាប់​ទៅ​លោក វ៉ា គឹមហុង ដើម្បី​បបួល​លោក​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​ជាមួយ​ គ្នា នៅ​ចំណុច​ដែល​មាន​ហិង្សា​កើតឡើង​កាលពី​ចុង​ខែ​មិថុនា ក្នុង​ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង​ នៅថ្ងៃទី១៩ កក្កដាខាងមុខ។​

​ប៉ុន្តែ ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​លោក វ៉ា គឹមហុង មានប្រសាសន៍ថា លោក​នឹង​មិន​ទៅ​ពិនិត្យ​មើល​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា តាម​ការ​បបួល​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក រៀល ខេ​មរិ​ន្ទ្រ នោះទេ​។​

​ឆ្លើយ​ទៅ​កាន់​អ្នកសារព័ត៌មាន​បន្ទាប់​ចេញ​ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​ ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​-​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដែល​បាន​ចោទសួរ​លោក​ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក រៀល ខេ​មរិ​ន្ទ្រ បបួល​លោក​ចុះទៅ​ពិនិត្យ​ព្រំដែន​នោះ លោក វ៉ា គឹមហុង មានប្រសាសន៍ថា «​ ខ្ញុំ​មាន​កាត្វកិច្ច​អី​ទៅ​គោរព​លោក​ឯកឧត្ដម​ហ្នឹងខ្ញុំ​នៅ​ខាង​រដ្ឋាភិបាល​ទេ គាត់​នៅ​នីតិបញ្ញត្តិ ខ្ញុំ​នីតិប្រតិបត្តិគាត់​នៅ​ស្ថាប័ន​នីតិបញ្ញត្តិ (​អ្នកសារព័ត៌មាន​៖គាត់​ចង់ឲ្យ​ឃើញជាក់ស្ដែងឯ​ក​ឧត្ដម គាត់​ថា​អញ្ចឹង​)អញ្ចឹង​ទៅ​មើល​ខ្លួនឯង​ទៅ​»​។​

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា