លោក ហេង សំរិន សម្រេចមិនបញ្ជូនលិខិតស្នើសុំរបស់បក្សប្រឆាំង ឲ្យទៅនាយករដ្ឋមន្ត្រី

2015-07-14 15:27:00 4938 Views

លោក ​ហេង សំរិន ប្រធានរដ្ឋសភា​ នៅ​ថ្ងៃ​អង្គារនេះ ​សម្រេច​មិន​បញ្ជូន​លិខិត​ស្នើ​សុំរបស់គណបក្សប្រឆាំង ​ឲ្យ​ផ្អាក​បោះបង្គោល​ព្រំដែន​​ជាមួយ​ប្រទេស​វៀតណាម​ ទៅ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ។​ នេះ​បើ​យោងតាម​លិខិត​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ចុះ​ថ្ងៃ​ទី​១៤​កក្កដា​ លិខិត​ដដែល​បាន​បន្តថា ការសម្រេច​មិន​ចុះ​ហត្ថលេខា​របស់​លោក​ហេង សំរិន នូវ​សំណើរ​ខាងលើនេះ ដោយសារ​តែ​រដ្ឋសភា​ស​ម្រេច​អនុម័ត​ប្រគល់ជូន​រាជរដ្ឋាភិបាល បង្កើត​គណៈកម្មាធិការ​ជាតិ​ព្រំដែន​ឲ្យទទួល​ខុស​ត្រូវ​រួចហើយ​។​

សូមបញ្ជាក់ថា កាលពីថ្ងៃ​ទី​០៦ ​ខែកក្កដា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិជាង​១០​រូប​បាន​​ដាក់លិខិត​មួយ​ទៅ​លោក​ នាយ​ករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈ​ប្រធាន​រដ្ឋសភា ដោយ​ស្នើ​ឲ្យ​​​ផ្អាក​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម រហូត​ដល់​​ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា