គណបក្សសង្គ្រោះជាតិ មិនមែនជាជាគូសត្រូវជាមួយនិងបក្សប្រជាជនឡើយ

2015-07-15 10:44:00 4919 Views

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់​លោក កាលថ្ងៃអង្គារ៏ ម្សិលមិញថា ក្នុងការប្រកួតកីឡា ក្រុមណាមួយ ក៏ចង់យកឈ្នះ លើក្រុមមួយទៀតដែរ។ តែក្រុមទាំងពីរ ចាត់ទុកគ្នាជាគូប្រកួតតែប៉ុណ្ណោះ មិនមែន ជាគូសត្រូវ ស៊ីសាច់ហុតឈាមគ្នានោះទេ។ ចំពោះគណបក្សនយោបាយ ដែលតតាំងគ្នា ដណ្តើមសន្លឹកឆ្នោតពីប្រជាពលរដ្ឋ ក៏ត្រូវប្រកាន់យកស្មារតីដូចអ្នកកីឡាដែរ។ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នឹងតទល់គ្នាដណ្តើមយកជ័យជំនះរៀងៗខ្លួន ក្នុងការបោះឆ្នោតខាងមុខ តែគណបក្សទាំងពីរនេះ មិនមែនជាគូសត្រូវគ្នាទេ គ្រាន់តែជាគូប្រកួតប៉ុណ្ណោះ។ គូប្រកួតទាំងពីរ ត្រូវចេះគោរពគ្នាទៅវិញទៅមក ជាពិសេស គោរពសិទ្ធិប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវទាំងអស់គ្នា។ ហ្នឹងហើយ ជាគោលបំណង នៃវប្បធម៌ សន្ទនា ដែលធានាថា ទោះជាគណបក្សណាក៏ដោយ ទទួលជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខ ជនជាតិខ្មែរទាំងអស់ នឹងទទួលបានសេចក្តីសុខ ហើយនឹងរួបរួមគ្នាជានិច្ច ដើម្បីការពារទឹកដី មាតុភូមិកម្ពុជាយើង ឲ្យបានគង់វង្ស ជានិរន្តិ៍។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា