លោក វ៉ា គឹមហុង ថា មានភាពស្មុគស្មាញច្រើនរឿងព្រំដែនវៀតណាម និងកម្ពុជា

2015-07-15 15:36:00 4858 Views

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុងបានឲ្យដឹង ថាលោក​ពិបាក​ធ្វើការ​ជាមួយ​វៀតណាម​រឿង​បញ្ហា​ព្រំដែន ដោយ​លើកឡើង​ថា កម្ពុជា​បាន​ស្នើសុំ​បោះបង្គោល​ខណ្ឌសីមា​តាម​ផែនទី​១/១០០ ០០០ ប៉ុន្តែ​វៀតណាម​ទាមទារ​ឲ្យ​កម្ពុជា​យក​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥​វិញ​ជា​គោល​ កាលថ្លែងបែបនេះ របស់លោក វ៉ា គឹមហុង ក្នុងពិធី​ផ្សព្វផ្សាយ​អំពី​បញ្ហា​ព្រំដែន និង​ការបោះបង្គោល​ខណ្ឌសីមា ជូន​ដល់​អាជ្ញាធរ​ខ្មែរ​ទូទាំង​ប្រទេស  ក្រោមវត្តមាន លោក ស​ ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។​

លោក​ វ៉ា គឹមហុង ថា​៖«​យើង​ទាមទារ​យក​ខ្សែ​[​ព្រំដែន​]​ទៅតាម​គោលការណ៍​ច្បាប់​អន្តរជាតិ ដោយ​យក​ខ្សែ​ផ្លូវការ​រង្វាស់​ផែនទី ១/១០០០០០ដែល​គូស​ខ្សែ​ព្រំដែន​នៅ​លើ​ច្រាំង​ព្រែក​វិញ​តេវា​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មាត់ច្រាំង​ទេ​។នេះ​យើង​ទាមទារ​ឲ្យគេ​យក​អនុវត្តតាម​ហ្នឹង តែ​ភាគី​វៀតណាម​គេ​មិន​ទទួលយក​ទេគេ​ទាមទារ​យក​ខ្សែ​[​ព្រំដែន​]​តាម​សន្ធិសញ្ញា​១៩៨៥ ដែល​គូស​ច្បាស់​ថាខ្សែ​ព្រំដែន​ឃ្លាត​ចេញពី​ច្រាំង​ព្រែក​វិញ​តេ ១៥០​ម៉ែត្រកន្លែង​ខ្លះ​ជិត​ដល់​២០០​ម៉ែត្រ​»​។​ លោក វ៉ា គឹមហុង​ ​ថា​ភាគី​វៀតណាម​បានស្នើ​កុំ​ឲ្យ​កម្ពុជា​បញ្ចេញ​ព័ត៌មាន ​ទាក់ទង​នឹង​ការចរចា​អំពី​បញ្ហា​ព្រំដែន​ដោយ​លោក​ចាត់ទុកថា​នេះ​ដោយសារ​ វៀតណាម​មិនមែនជា​ប្រទេស​សេរី​ដូច​កម្ពុជា។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា