អាជ្ញាធរខេត្តស្វាយរៀង កំហិតមួយចំនួនដើម្បីបញ្ចៀសហិង្សា ចំពោះតំណាងរាស្រ្តបក្សប្រឆាំង ចុះពិនិត្យបង្គោលព្រំដែនលេខ២០២ និង២០៣

2015-07-15 16:06:00 4865 Views

បើ​តាម​ការ​គ្រោង​ទុក លោក រៀល ខេ​មរិ​ន្ទ្រ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិនឹង​ដឹកនាំ​​ប្រជាពលរដ្ឋប្រមាណ​២០០០​នាក់ ទៅពិនិត្យមើល​​បង្គោល​ព្រំដែន​លេខ​២០២ និង២០៣ ក្នុង​ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយ​រៀង ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ខាងមុខនេះ។ ស្របពេលដែល អាជ្ញាធរ​ខេត្ត​ស្វាយ​រៀង​ នៅថ្ងៃ​ពុធ ទី១៥ កក្តដានេះ បាន​​សម្រេច​​ឲ្យ​ប្រជា​ពលរដ្ឋតែ​១០០នាក់ប៉ុណ្ណោះ​ក្នុង​ចំណោម​​២០០០នាក់ ចូលទៅដល់​បង្គោ​លព្រំដែនលេខ​២០២ និង​២០៣ ក្នុងខេត្ត​ស្វាយ​រៀង​ ប៉ុន្តែ​​បាន​ដាក់កំហិត​មួយ​ចំនួ​ន​ដើម្បី​បញ្ចៀសហិង្សា​ដែល​អាច​កើតឡើង។

លោក សុភ័ណ្ឌ ឡារី ដែល​ជា​តំណាងឲ្យ​អ្នក​តំណាងរាស្រ្ត​លោក​រៀល ខេមរិន្រ្ទ បានឲ្យដឹងនៅថ្ងៃពុធនេះថា អាជ្ញាធរ​ហាម​មិនឲ្យ​​ទៅ​ពិនិត្យមើលកន្លែង​ផ្សេង​ទៀត​ឡើយ នៅពេល​ទៅ​មើល​បង្គោល​​ព្រំដែន ហាម​ដាច់ខាត​ឡើង​ឈរ​លើ​បង្គោល​ព្រំដែន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ខូច​ខាត​បង្គោល​ព្រំដែន​ ផល​ដំណាំ​កសិកម្ម​ ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​របស់ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់ព្រំដែន​។​ ​អាជ្ញាធរ​ខេត្ត​​បា​ន​សម្រេច​ឲ្យ​​ប្រជា​ពលរដ្ឋ​​តែ​១០០នាក់​ប៉ុណ្ណោះ​ចូល​ ទៅ​ដល់បង្គោលព្រំដែន និង​សល់​ប៉ុន្មាន​ត្រូវ​ឈប់​នៅត្រង់ចំណុច សមត្ថកិច្ច​បានគូសទីតាំងឲ្យឈរជើង ដែល​មានចម្ងាយពីបង្គោលព្រំដែនប្រមាណ៥០០ម៉ែត្រ​។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា