ក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិតពុទ្ធិក សាកលវិទ្យាល័យសីហនុរាជ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៦ កក្តដានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យលោកឧកញ៉ា សុខ ប៊ុន ចូលខ្លួនបំភ្លឺតុលាការជាបន្ទាន់ ទោះបីជាលោក សុខ ប៊ុន កំពុងគេចខ្លួន នៅក្នុងប្រទេស ឬក្រៅប្រទេសក៏ដោយ លោកនាយករដ្ឋមន្រ្តីបានថ្លែងថាបើទោះជាមានការសម្របសម្រួលក្រៅផ្លូវ តុលាការ ក៏សំណុំរឿងនេះតុលាការត្រូវតែចាត់ការ។ លោកបន្តថាលោកមិនយល់ថាតើហេតុអ្វីលោក សុខ ប៊ុន ដែលមានងារជាឧកញ៉ាហ៊ានធ្វើសកម្ម ភាពបែបនេះ។
លោកនាយករដ្ឋមន្រ្តីថាឲ្យលោក សុខ ប៊ុន ចេញមុខឲ្យលឿន និងព្រមានប្រយ័ត្នជាប់ខ្នោះ ដោយសារមកយឺតពេល។ លោកបញ្ជាក់ថា«សូមឲ្យលោក សុខ ប៊ុន ចេញមុខឲ្យលឿន ។ រឿងនេះ បើយើងមើលឃ្លីបវីដេអូ គឺវាហួសហេតុពេកហើយ។…វាយចាប់សម្រាតវាឃោរ ឃៅព្រៃផ្សៃហួស»។