រដ្ឋសភាជាតិ នឹងរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយ AIPA លើកទី៧ នៃសមាជិកអាស៊ាន ក្រោមប្រធានបទ “ទេសចរណ៍អាស៊ាន”

2015-07-21 11:06:00 4854 Views

រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹង​រៀបចំ​កិច្ចប្រជុំ​ក្រុម​អ្នកនយោបាយ ( AIPA : Asean Inter Parliamentary Assembly)​លើក​ទី​៧  ​ដែលនិងប្រព្រឹត្ត​ទៅ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ខែកក្កដា ដល់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ក្រោម ប្រធានបទ  “​ទេសចរណ៍​អាស៊ាន : ជម្រុញ​ការអភិរក្ស​ធម្មជាតិ និង​ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយ​ចីរភាព​”​។ ហើយកិច្ចប្រជុំនេះដែលនិងប្រព្រឹត្តទៅ នៅ​សណ្ឋាគារ​សុខា​អង្គរ​រី​សត នា​ខេត្ត​សៀម​រាម​។ កិច្ចប្រជុំ​ក្រុម​អ្នកនយោបាយអាយបា​ AIPA នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ពិគ្រោះ​យោបល់​ពី​ការវិវត្ត​ នយោបាយ​ថ្មីៗ ដែល​កើតឡើង​នៅក្នុង​តំបន់ និង​ក្នុង​សាកលលោក​ក្នុង​ក្រម​ខណ្ឌ​សភា​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​។​

គណៈប្រតិភូ​ដែល​ត្រូវ​អញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំរួមមាន៖ ​ ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​ប្រ៊ុយណេ ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​វៀតណាម ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​សិង្ហ​បុរី ប្រទេស​ម៉ាឡេស៊ី និង​អគ្គលេខាធិការ​អាយ​ប៉ា ព្រមទាំង​តំណាង​របស់​អគ្គលេខាធិកាដ្ឋាន​អាស៊ា​ន​។ ដោយឡែក​ក្នុង​កិច្ចប្រជុំ​លើក​ទី​៧​នេះ គឺ​ពុំមានវត្តមាន​ប្រទេស​ហ្វីលីពីន​ចូលរួមទេ៕


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា