ស្នងការនគរបាលជាតិ ខេត្តបន្ទាយមានជ័យ ព្រមានមន្ត្រីថា្នក់ក្រោម មិនឲ្យទទួលយកលុយពីពលករទៅធ្វើការខុសច្បាប់នៅប្រទេសថៃ

2015-07-21 14:52:00 4822 Views

កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី២កាលពី​ថ្ងៃទី២០ ខែ កក្កដានា​ ខេត្តបន្ទាយមានជ័យ ស្នងការ​នគរបាលជាតិ លោក អាត់ ខែម បានធ្វើការព្រមានខ្លាំងៗ​ទៅ​មន្ត្រីនគរបាល​ការពារ​ព្រំដែន នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត មិន​ឲ្យ​ទទួលយក​ប្រាក់​ពី​ប្រជាពលរដ្ឋ ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​ឆ្លងដែន​ទៅធ្វើ​ការ ឬ​ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ​ខុសច្បាប់​ទៀតឡើយ។

 លោក អាត់ ខែម ស្នងការ​នគរបាលជាតិ បានបន្ថែមថាបើសិនជា​មន្ត្រីនគរបាល​ទាំងនោះ នៅតែ​បន្តសកម្មភាព​យកប្រាក់​ពី​ពលករ​ខ្មែរ​ទៀត​នោះ ពួកគេ​នឹងត្រូវ​ប្រឈមមុខ​តាមផ្លូវ​ច្បាប់ រូបលោក​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា នគរបាល​ការពារ​ព្រំដែន​មួយចំនួន បាន​អនុវត្ត​ខុស​នឹង​គោលការណ៍​ច្បាប់ ដោយ​ពួកគេ​ទទួលយក​ប្រាក់​ពី​ពលករ​ខ្មែរ​ឆ្លងដែន ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ក្នុងម្នាក់២ពាន់​រៀល​ទៅ៥ពាន់​រៀល។

បើយោងតាមតាម​របាយការណ៍​រប​ស់​ស្នងការដ្ឋាន​នគរបាលជាតិ ​ខេត្ត​បន្ទាយ​ជ័យ បានឲ្យដឹងថា ក្នុង​រយៈពេល៦ខែ ​ដើមឆ្នាំ ២០១៥នេះ ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​សរុប ៣៦៣២២នាក់ ក្នុងនោះ​ពលករ​ដែល​ទៅ​ស្របច្បាប់ ៣១៥៧នាក់ និង​មិន​ស្របច្បាប់ ៣៣១៦៥នាក់ ៕


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា