២២ កក្តដា ២០១៥ ជាខួប១ឆ្នាំ នៃវប្បធម៌សន្ទនា រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង

2015-07-22 09:57:00 4858 Views

យោងតាមបណ្តាញសង្គមរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីបានឲ្យដឹង ថ្ងៃទី ២២ កក្តដា ២០១៤ ដល់ ថ្ងៃទី ២២ កក្តដា ២០១៥ នេះ ជាខួបលើកទី១  មួយ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយ រវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ លោក សម រង្ស៊ី បានបន្ថែមថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា មានភាពល្អប្រសើរជាងមុន គួរឲ្យកត់សម្គាល់។ ទោះជានៅមានបញ្ហាច្រើនទៀត ដែលគណបក្សទាំងពីរ មិនទាន់ឯកភាពគ្នានៅឡើយក៏ដោយ ហើយទោះជាមានព្យុះភ្លៀងនិងផ្គរ ម្តងម្កាលក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ នៅតែខិតខំរក្សា និងពង្រឹងវប្បធម៌សន្ទនា ដែលបានកើតចេញពីកិច្ចព្រមព្រៀងខាងលើនេះ។ សម្តេច ហ៊ុន សែន និងរូបខ្ញុំ ជាសហស្ថាបនិក នៃវប្បធម៌សន្ទនានេះ ដែលនាំមកនូវរបត់នយោបាយមួយជាប្រវត្តិសាស្ត្រ។ យើងទាំងពីរនាក់ យល់ឃើញថា មានតែវប្បធម៌សន្ទនានេះទេ ដែលអាចធានាសន្តិភាព និងសេចក្តីសុខជូនប្រជារាស្ត្រខ្មែរទាំងមូល ទោះជាមានការប្រែប្រួលនយោបាយយ៉ាងណាក៏ដោយ នាពេលអនាគត។ ម្យ៉ាងវិញទៀត វប្បធម៌សន្ទនានេះ ពង្រឹងឯកភាពជាតិ ដើម្បីឲ្យជនជាតិខ្មែរគ្រប់រូប និងគ្រប់និន្នាការនយោបាយ ចេះពួតដៃគ្នា ដើម្បីការពារទឹកដីប្រទេសកម្ពុជា របស់យើងទាំងអស់គ្នា ឲ្យនៅគង់វង្សជានិរន្តិ៍៕

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា