លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាឲ្យជួយផ្សព្វផ្សាយលើកតម្កើង វិស័យទេសចរណ៍ទៅកាន់ពិភពលោក ដោយលោកអះអាងថា វិស័យទេសចរណ៍រីកចម្រើន ការងារកាន់តែសម្បូរច្រើន ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធារ។លោក ហ៊ុន សែន សរសេរសារបែបនេះនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃ២៨ ខែកញ្ញាម្សិលមិញ ខណៈលោកចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ(UN)។