ប្រធានគណបក្សប្រឆាំង អំពាវនាវទៅមន្ដ្រីរាជការទាំងអស់ងាកទៅគាំទ្រគណបក្សខ្លួន ដោយអះអាងថា នៅពេលឈ្នះឆ្នោត នឹងមិនដកតំណែង មន្ដ្រីរាជការ អ្នកបម្រើជាតិ និងអ្នកការពារជាតិណាម្នាក់ឡើយ មានតែតំឡើងប្រាក់ខែជូនតាមសមត្ថភាពថែមទៀត។ លោក សម រង្ស៊ី បានបង្ហោះសារជាវីឌីអូឃ្លីបជាង៣នាទីនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក បន្ទាប់ពីលោកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត១០០០នាក់ មកពីឃុំទាំង១៤ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥។