លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានថ្លែងថា ១៨ ឆ្នាំកន្លងទៅពន្លឺនៃយុត្តិធម៌នៅតែស្ថិតក្នុងភាពងងឹតសម្រាប់ ជនរងគ្រោះនៃការវាយប្រហារគ្រាប់បែកហើយលោករំពឹងថារដ្ឋាភិបាលថ្មី ឆ្នាំ ២០១៨ នឹងធានានូវឯករាជភាពនៃតុលាការដើម្បីស្វែងរកយុត្តិធម៌សម្រាប់ ជនរងគ្រោះ។ថ្លែងក្នុងពិធីរំឭកខួបនៃការវាយប្រហារគ្រាប់បែកមុនពិធីភ្ជុំ បិណ្ឌកាលថ្ងៃទី៤ តុលាម្សិលមិញនៅមុខរដ្ឋសភាចាស់នៅផ្លូវសុធារសដែលមនុស្ស ២០ នាក់បានស្លាប់ និងជាង ១០០ នាក់រងរបួសដោយសារការវាយប្រហារគ្រាប់បែកចំនួន ៤ គ្រាប់ក្នុងឆ្នាំ ១៩៩៧។ លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកចូលរួមរាប់រយនាក់ថាដរាបណាតុលាការស្ថិតនៅ ក្រោមបញ្ជារបស់រដ្ឋាភិបាលបច្ចុប្បន្នជនរងគ្រោះនៃការវាយប្រហារ គ្រាប់បែកនឹងមិនទទួលបានយុត្តិធម៌ទេដោយសារតុលាការមិនឯករាជ្យហើយ ត្រូវបានបញ្ជាដោយមនុស្សមានអំណាច និងអ្នកមានតាមអំពើចិត្តរបស់ពួកគេ។