លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នឹងជួបពិភាក្សានៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ក្នុងនោះមានការខ្វែងគំនិតគ្នាលើច្បាប់បោះឆ្នោតក្រុម ប្រឹក្សាឃុំសង្កាត់ផងដែរ។សេចក្តីជូនដំណឹងរបស់រដ្ឋសភាចេញផ្សាយនៅថ្ងៃអង្គារនេះឲ្យដឹងថាជំនួប នោះនឹងពិភាក្សាគ្នាពីបញ្ហាពាក់ព័ន្ធនឹងវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងវិសោធនកម្មបទ បញ្ហាផ្ទៃក្នុងនៃរដ្ឋសភា។ កិច្ចប្រជុំនោះនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា វេលាម៉ោង៥ល្ងាច។