គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នឹងចាប់ផ្តើមការងារចុះឈ្មោះបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ ដោយសាកល្បងទៅលើប្រជាពលរដ្ឋជាង៣ម៉ឺននាក់នៅទូទាំងប្រទេស។តាមសេចក្តីជូនដំណឹងរបស់គ.ជ.បស្តីពីការចុះឈ្មោះបោះឆ្នោតសាកល្បងឆ្នាំ២០១៥ ភូមិចំនួន៤១នៅទូទាំងរាជធានីខេត្តដែល មានប្រជាពលរដ្ឋសរុបចំនួន៥០១៦៨នាក់នឹងត្រូវជ្រើសជ្រើសសម្រាប់ការចុះឈ្មោះសាកល្បងនេះ។ ក្នុងចំណោមប្រជាពលរដ្ឋជាង៥ម៉ឺននាក់នោះ ប្រជាពលរដ្ឋអាយុលើស១៨ឆ្នាំ មាន៣២៥២៨នាក់ ក្នុងនោះមានស្រី១៦៨៥៧ ដែលគ.ជ.ប នឹងត្រៀមចុះឈ្មោះសាកល្បង និងការិយាល័យបោះឆ្នោតមានចំនួន៦៨ការិយាល័យ។