តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ពីររូបដែលរងការវាយប្រហារឲ្យរងរបួសធ្ងន់កាលពីថ្ងៃច័ន្ទ ត្រូវបានគណបក្សរៀបចំបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ដោយមន្រ្តីគណបក្សអះអាងថាមានបាក់ឆ្អឹងច្រើនកន្លែង។លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃអង្គារនេះថា គណបក្សសង្គ្រោះជាតិសម្រេចបញ្ជូនតំណាងរាស្រ្តមណ្ឌលស្វាយរៀង លោក គង់ សភា និងតំណាងរាស្រ្តមណ្ឌលកំពង់ចាម លោក ញ៉យ ចំរើន ទៅព្យាបាលនៅក្រៅប្រទេស ដោយមានរបួសធ្ងន់និងមានបាក់ឆ្អឹងជាច្រើនកន្លែង។