ការកើនឡើងកម្តៅនយោបាយនៅកម្ពុជា នៅមិនទាន់បញ្ចប់នៅឡើយ ដោយពេលនេះគណបក្សសង្រ្គោះជាតិបាន បានសម្តែងការព្រួយបារម្ភ ចំពោះអំពើឃោរឃៅនៅកម្ពុជាក្នុងរយៈពេលថ្មីៗនេះ បានធ្វើឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនអាចធ្វើសកម្មភាពតាមតួនាទីរបស់ខ្លួនបាន។អនុប្រធានគណបក្សសង្រ្គោះជាតិ និងជាអតីតអនុប្រធានរដ្ឋសភា បានសរសេរនៅលើបណ្តាញសង្គមរបស់លោកកាលពីព្រឹកថ្ងៃទី១ថា អំពើឃោរឃៅនាប៉ុន្មានសប្តាហ៍នេះ បានធ្វើឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនអាចធ្វើសកម្មភាពតាមតួនាទីរបស់ខ្លួនបានទេ បើបរិយាកាសនយោបាយបែននេះនៅតែបន្ត។តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី១ វិច្ឆិកា គណបក្សសង្រ្គោះជាតិ បានក៏ឲ្យដឹងដែរថាការយឺតយ៉ាវ ក្នុងការស៊ើបអង្កេតរកជនដៃដល់ គឺមិនបានបង្ហាញទំនុកចិត្តដល់មហាជន ធ្វើឲ្យតំណាងរាស្ត្របក្សប្រឆាំងនៅតែព្រួយបារម្ភពីសុវត្ថិភាព។