លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបទបញ្ជាថ្មីមួយសម្រាប់ការបង្កើនប្រសិទ្ធភាពក្នុងការ បង្រ្កាបបទល្មើសរត់គេចពន្ធ ដោយអនុញ្ញាតឲ្យសមត្ថកិច្ចគយនិងរដ្ឋាករ សហការជាមួយកងកម្លាំងប្រដាប់អាវុធលើការបង្រ្កាបបទល្មើសគេចពន្ធនានា។លោក ហ៊ុន សែន បានលិខិតបញ្ជាមួយចុះថ្ងៃទី៩ខែតុលា ឆ្នាំ២០១៥ ដែលជាវិធានមួយក្នុងការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្រ្កាបអំពើរត់គេចពន្ធ។ លិខិតបញ្ជាឲ្យដឹងថាកន្លងទៅរដ្ឋាភិបាលបានចេញជាបន្តបន្ទាប់ នូវអនុក្រឹត្យ លិខិតបញ្ជាឬសារាចរណែនាំនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងនិងកែទម្រង់សដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។