លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ អគ្គស្នងការរងនគរបាលជាតិ បានអះអាងថាការបង្ហោះឯកសារតាមបណ្តាញសង្គម នាំឲ្យជនដៃដល់ងាយស្រួលរត់គេចខ្លួន ហើយចាត់ទុកឯកសារទាំងនោះសមត្ថកិច្ចពិបាកនឹងប្រមូលយកនិងមិនផ្លូវការ។បើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងថាសមត្ថកិច្ចកំពុងតែសកម្មក្នុងការប្រមូល រូបភាពនិងឯកសារនានា ដែលអាចជាភស្តុតាងក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យដែ លបានវាយដំអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូបកាលពីថ្ងៃទី២៦ ខែតុលា។