លោក ជួង ជូងី មេធាវីការពារក្តីឲ្យលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា បានប្រាប់ឱ្យដឹងថា លោក ហុង សុខហួរ បានត្រៀមលុយ ១០លានរៀល ដើម្បីធានានៅក្រៅឃុំ នៅក្នុងសវនាការជំនុំជម្រះក្តី នៅសាលា ឧទ្ធរណ៍ ដែលគ្រោងធ្វើឡើងនៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ស្អែកនេះ។លោកមេធាវី មិនទាន់បង្ហាញការព្យាករណ៍ទុកជាមុនថា សាលាឧទ្ធរណ៍នឹងធ្វើតាមសំណើរបស់ខ្លួន ឬយ៉ាងណា នៅឡើយនោះទេ ប៉ុន្តែលោកនៅតែព្យាយាមការពារក្តីឲ្យលោក ហុង សុខហួរ និងទាមទារឲ្យមានសេរីភាពឡើងវិ ញ។