លោក ហ៊ាង ឫទ្ធី អនុប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ រួមនិងអគ្គលេខាធិការ អគ្គលេខា ធិការរង ៣នាក់ផ្សេងទៀត នឹងចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ០៤ ខែវិច្ឆិកា ស្អែកនេះ ដើម្បីបំភ្លឺលើបណ្តឹងសុំរំលាយបក្សនយោបាយ ដែលទើបដុះពន្លកបានរយៈពេលជិត២ខែមួយនេះ។លោក ហ៊ាង ឫទ្ធី បានបញ្ជាក់ថា លោក នឹងចូលទៅបំភ្លឺនៅវេលាម៉ោងប្រមាណ ៩ព្រឹក។ បើតាម លោក ហ៊ាង ឫទ្ធី សមាសភាព ដែលនឹងចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញស្អែកនេះ រួមមាន រូបលោក ដែលជាអនុប្រ ធានបក្ស លោក ញ៉ែម វណ្ណថន អគ្គលេខាធិការបក្ស ព្រមទាំងអគ្គលេខាធិការរង ដែលទទួលបន្ទុកផ្នែកចាត់តាំងទូទាំងប្រទេស និង ផ្នែកហិរញ្ញិក។