ក្នុងរយៈពេល២ថ្ងៃ នៃដំណើរការ ចុះឈ្មោះបោះឆ្នោត សាកល្បងនៅទូទាំង រាជធានី-ខេត្ត២៥ មានប្រជាពលរដ្ឋ បាននាំគ្នា ចុះឈ្មោះចំនួន៣,៦៩៧នាក់។
យោងតាមលទ្ធផល បណ្តោះអាសន្ន នៃការចុះបោះឆ្នោតនៅថ្ងៃទី២ វិច្ឆិកា របស់គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សរុបភូមិទាំងអស់មាន៤១ក្នុង២៥-រាជធានី-ខេត្ត ។ គិតជាចំនួនភាគរយវិញ មាន១១,២៩ភាគរយដែលបានចុះឈ្មោះបោះឆ្នោត។