លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា រហូតដល់ ពេលនេះ រដ្ឋសភាមិនទាន់ ទទួលបានលិខិតជាផ្លូវការ ណាមួយពីលោក គង់ គាំ សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី នៅឡើយទេ ពាក់ព័ន្ធនឹងករណីលោកលាឈប់ ពីសមាជិកព្រឹទ្ធសភា។កាលពីម្សិលមិញ លោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ី បានប្រកាសលាលែងពីសមាជិកព្រឹទ្ធសភា និងដក ឃ្លាចេញ ពីមេដឹកនាំនយោបាយ ដោយសារតែលោក មានវ័យកាន់តែចាស់ជរា រហូតដល់៧៥ឆ្នាំ និងដោយ មានបញ្ហាសុខភាព។ លិខិតរបស់លោក គង់ គាំ ផ្ញើទៅកាន់អ្នកគាំទ្រ បានបញ្ជាក់ថា ការដកខ្លួនរបស់លោក ជាការបង្ហាញដល់អ្នកនយោបាយ ដែលមានគំនិតថាខ្លូនឯងជាតួឯក ចាប់ផ្តើមបើកឱកាសផ្លាស់ប្តូរ ឱ្យប្រជាពលរដ្ឋ និងយុវជនខ្មែរ ដែលទាន់សម័យ បានជួយជាតិឱ្យខ្លាំងក្លា សម្បូររុងរឿង ។