យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា នៅវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនដៃដល់ដែលបានបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រ២រូប គឺឯកឧត្តម ញ៉យ ចំរើន និងឯកឧត្តម គង់ សភា បានចេញមកបង្ហាញខ្លួនចំពោះមុខគណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេត ករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រ របស់ក្រសួងមហាផ្ទៃ មានចំនួន៣នាក់។