លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិឲ្យដឹងថានៅថ្ងៃពុធនេះថា ជនដៃដល់ពាក់ព័ន្ធនឹងការវាយដំលើតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២៦ខែតុលា មានចំនួនលើសពីបីនាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីយប់ថ្ងៃអង្គារឲ្យដឹងថានៅម៉ោង៤និង៣០នាទីល្ងាចនេះ ជនដៃដល់បង្ករបួសស្នាមលើអ្នកតំណាងរាស្រ្ត បានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេតនៃក្រសួងមហាផ្ទៃ ករណីបង្ករបួសស្នាមលើតំណាងរាស្រ្ត។ ពួកគេត្រូវបានសមត្ថកិច្ចបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ។