លោក ម៉េណា គីអេ (Maina Kiai) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកផ្នែកសេរីភាពប្រមូលផ្តុំនិងបង្កើតសមាគម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃនៅសប្តាហ៍នេះ។ តំណាងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី Wan-Hea Lee បានឲ្យដឹងតាមសារអេឡិចត្រូនិចនៅថ្ងៃព្រហស្បតិ៍នេះថាលោក ម៉េណា គីអេ នឹងមកបំពេញទស្សនកិច្ចនៅថ្ងៃទី៧ដល់ថ្ងៃទី៨ខែ វិច្ឆិកានេះ។លោកស្រីបញ្ជាក់ថា៖ “នេះជាទស្សនកិច្ចគ្រោងទុកមុន ហើយជាទស្សនកិច្ចក្រៅផ្លូវការមួយ ដើម្បីចូលរួមព្រឹត្តិការណ៍ជាលក្ខណៈសិក្សា”។