ប្រធានក្រុមភាគច្រើន លោក ស ខេង និង ប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភា លោក សម រង្ស៊ី បានជួបគ្នារយៈពេលជាងមួយម៉ោងនៅវិមានរដ្ឋសភា កាលពីល្ងាចថ្ងៃទី៤ តុលាម្សិលមិញនេះ។មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ឲ្យដឹងថា មេដឹកនាំគណបក្សទាំងពីរ លោក សម រង្ស៊ី និង លោក ស ខេង បានជួបពិភាក្សាគ្នាសម្ងាត់ ចាប់ពីម៉ោង៥ ដល់ម៉ោង៦ និង១៥នាទី ល្ងាចថ្ងៃនេះដើម្បីពិភាក្សាពីស្ថានការណ៍នយោបាយថ្មីៗ។លោក អេង ឆៃអ៊ាង មិនបានឲ្យដឹងលំអិតអំពីលទ្ធផល ជំនួបមេដឹកនាំទាំងពីរនេះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ការជួបគ្នានេះ មេដឹកនាំទាំងពីរ បានឯកភាព រក្សាកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ ដើម្បីអនុវត្តបន្តទៀត។