លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅប៉ុន្មាននាទីមុននេះដោយចង់បង្កើតច្បាប់មួយ ដើម្បីដាក់ទោសដល់អ្នកនយោបាយណាដែលឃោសនាបោះឆ្នោតមុនកាលកំណត់របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។លោក ហ៊ុន សែន មានប្រសាសន៍បែបនេះបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៣ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដើម្បីការពារទឹកជំនន់ និងរំដោះទឹកបញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញ ។នៅលើសួនច្បារមុខវត្តបទុមវតីទល់មុខមជ្ឈមណ្ឌលហុងកុង ឬខាងត្បូង ស្តូបមិត្តភាពកម្ពុជា-វៀតណាម ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕