នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ Comfrel បានរៀបចំវគ្គបណ្ដុះបណ្ដាលការប្រើប្រាស់កម្មវិធី “សម្លេងម្ចាស់ឆ្នោត”នៅអង្គការ YRDP ដែលមានយុវជនចូលរួមចំនួន៤០នាក់។ គោលបំណងនៃកម្មវិធី ចង់ឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជន និងអានព័ត៌មានផ្សេងៗទាក់ទងទៅនឹងសកម្មភាពរបស់អ្នកតំណាងរាស្រ្តដែលបានចុះតាមមូលដ្ឋានឬការចុះធ្វើកិច្ចសហប្រតិបត្តិការក្រៅប្រទេស។ប្រជាពលរដ្ឋអាចចូលមើលប្រវត្តិរូបរបស់តំណាងរាស្រ្តទាំង ១២៣រូប។ប្រជាពលរដ្ឋអាចដាក់ពិន្ទុវាយតំលៃទៅលើតំណាងរាស្ត្រដែលអ្នកពេញចិត្ត ហើយប្រជាពលរដ្ឋអាចផ្ដល់មតិយោបល់ទៅលើសកម្មភារបស់តំណាងរាស្រ្ត ។ ជាពិសេសពួកគាត់អាចផ្ញើជាសំណួរសួរទៅតំណាងរាស្រ្តដែលទាក់ទងទៅនឹងសន្តិសុខសង្គម,ចរាចរណ៍,ការសិក្សាអប់រំ, ។ល។អត្ថប្រយោជន៍ នៃកម្មវិធីនេះ អាចឲ្យប្រជាពលរដ្ឋតាមដានសកម្មភាពរបស់អ្នកតំណាងរាស្ត្រ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តក្នុងការបោះឆ្នោតនាអណ្ណត្តិក្រោយៗទៀត។