លោក សុន ឆ័យ តំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ បានអះអាងថាចំណូលបានមកពីការលក់សំបុត្រចូលទស្សានប្រាសាទអង្គរវត្ត អាចនឹងកើនឡើងបានពី៥០ទៅ១០០លានដុល្លារក្នុងមួយឆ្នាំបន្ថែមទៀត នៅពេលរដ្ឋាភិបាលសម្រេចយកការប្រមូលចំណូលមកគ្រប់គ្រងវិញ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចបញ្ឈប់ការផ្តល់សិទ្ធិទៅឲ្យក្រុមហ៊ុន សុខ គង់ ក្នុងការប្រមូលថវិកាពីការលក់សំបុត្រអង្គរវត្ត ដែលនឹងចូលជាធរមានចាប់ពីដើមឆ្នាំ២០១៦។អនុប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា នៅពេលចំណូលអង្គរត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលវិញ ចំណូលពីការចូលទស្សនាអង្គរវត្តអាចកើនឡើងពី៥០ទៅ១០០លានដុ ល្លារក្នុងមួយឆ្នាំ។