អ្នកវិភាគឯករាជ្យនិងជាប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ អំពាវនាវឲ្យគ្រប់គណបក្សនយោបាយត្រូវមាន គោលនយោបាយការបរទេសរួមមួយ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។លិខិតចំហរបស់ប្រធានវេទិកាអនាគត ដែលចេញចំថ្ងៃបុណ្យរាជ្យជាតិ ៩វិច្ឆិកានេះ បានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ជាពិសេសគណបក្សប្រជាជនកម្ពុជានិងគណបក្ស សង្រ្គោះជាតិ គួរមានការយល់ស្របពីគោលនយោបាយការបរទេសរួមមួយសម្រាប់កម្ពុជា។ លិខិតបញ្ជាក់ថាគោល នយោបាយនេះគួរត្រូវបានធ្វើឡើងដើម្បីជាប្រយោជន៍យុទ្ធសាស្ត្ររយៈវែងរបស់កម្ពុជា បើទោះបីជាគណបក្សណាមួយកាន់អំណាចក៏ដោយ។